ព្រះត្រៃបិដក ភាគ ៨៩
កាមរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមានានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ កាមរាគានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ កាមរាគានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងមានានុស័យ ក៏មិនដេកសម្ងំដែរ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ កាមរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែវិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ កាមរាគានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ កាមរាគានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ។
ID: 637826360095467515
ទៅកាន់ទំព័រ៖