ព្រះត្រៃបិដក ភាគ ៨៩
មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែកាមរាគានុស័យ របស់បុគ្គលពីរពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនាពីរនោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ ទាំងកាមរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ វិចិកិច្ឆានុស័យ របស់បុគ្គលពីរពួក មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងកាមរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ។ កាមរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ភវរាគានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ កាមរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែភវរាគានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ កាមរាគានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ទាំងភវរាគានុស័យ ក៏មិនដេកសម្ងំនៅដែរ កាមរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ
ID: 637826360323905444
ទៅកាន់ទំព័រ៖