ព្រះត្រៃបិដក ភាគ ៨៩

 តែ​ភវ​រាគានុស័យ របស់​អនាគាមិ​បុគ្គល​នោះ មិនមែន​ជា​មិន​ដេក​សម្ងំ​នៅ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ កាមរាគានុស័យ របស់​បុគ្គល​នោះ​ឯង មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា ៣ នោះ ក្នុង​កាមធាតុ និង​ក្នុង​អប​រិយា​បន្នៈ ទាំង​ភវ​រាគានុស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ កាមរាគានុស័យ របស់​ព្រះអរហន្ត មិន​ដេក​សម្ងំ​នៅ ក្នុង​ទី​ទាំងអស់ ទាំង​ភវ​រាគានុស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ។ មួយ​យ៉ាង​ទៀត ភវ​រាគានុស័យ របស់​បុគ្គល​ណា មិន​ដេក​សម្ងំ​នៅ ក្នុង​ទីណា កាមរាគានុស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ ភវ​រាគានុស័យ របស់​បុគ្គល ៣ ពួក​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​កាមរាគានុស័យ របស់​បុគ្គល ៣ ពួក​នោះ មិនមែន​ជា​មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ​ទេ ភវ​រាគានុស័យ របស់​បុគ្គល​ទាំងនោះ​ឯង មិន​ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នោះ ក្នុង​អប​រិយា​បន្នៈ ទាំង​កាមរាគានុស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ ភវ​រាគានុស័យ របស់​ព្រះអរហន្ត មិន​ដេក​សម្ងំ​នៅ ក្នុង​ទី​ទាំងអស់ ទាំង​កាមរាគានុស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ។ កាមរាគានុស័យ របស់​បុគ្គល​ណា មិន​ដេក​សម្ងំ​នៅ ក្នុង​ទីណា អវិ​ជ្ជានុ​ស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ កាមរាគានុស័យ របស់​បុគ្គល ៣ ពួក​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នោះ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 637826360552511132
ទៅកាន់ទំព័រ៖