ព្រះត្រៃបិដក ភាគ ៨៩

ទាំង​បដិ​ឃានុ​ស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​ពីរ​ពួក មិន​ដេក​សម្ងំ​នៅ ក្នុង​ទី​ទាំងអស់ ទាំង​បដិ​ឃានុ​ស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ។ បដិ​ឃានុ​ស័យ របស់​បុគ្គល​ណា មិន​ដេក​សម្ងំ​នៅ ក្នុង​ទីណា ភវ​រាគានុស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ បដិ​ឃានុ​ស័យ របស់​បុគ្គល ៣ ពួក​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​ភវ​រាគានុស័យ របស់​បុគ្គល ៣ ពួក​នោះ មិនមែន​ជា​មិន​ដេក​សម្ងំ​នៅ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ បដិ​ឃានុ​ស័យ របស់​បុគ្គល ៣ ពួក​នោះ​ឯង មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ ក្នុង​អប​រិយា​បន្នៈ ទាំង​ភវ​រាគានុស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ បដិ​ឃានុ​ស័យ របស់​អនាគាមិ​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​ភវ​រាគានុស័យ របស់​អនាគាមិ​បុគ្គល​នោះ មិនមែន​ជា​មិន​ដេក​សម្ងំ​នៅ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ បដិ​ឃានុ​ស័យ របស់​បុគ្គល​នោះ​ឯង មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា ៣ នោះ ក្នុង​កាមធាតុ និង​ក្នុង​អប​រិយា​បន្នៈ ទាំង​ភវ​រាគានុស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ បដិ​ឃានុ​ស័យ របស់​ព្រះអរហន្ត មិន​ដេក​សម្ងំ​នៅ ក្នុង​ទី​ទាំងអស់ ទាំង​ភវ​រាគានុស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ។
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 637826361379720796
ទៅកាន់ទំព័រ៖