ព្រះត្រៃបិដក ភាគ ៨៩

មួយ​យ៉ាង​ទៀត ភវ​រាគានុស័យ របស់​បុគ្គល​ណា មិន​ដេក​សម្ងំ​នៅ ក្នុង​ទីណា បដិ​ឃានុ​ស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ ភវ​រាគានុស័យ របស់​បុគ្គល ៣ ពួក​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នោះ តែ​បដិ​ឃានុ​ស័យ របស់​បុគ្គល ៣ ពួក​នោះ មិនមែន​ជា​មិន​ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នោះ​ទេ ភវ​រាគានុស័យ របស់​បុគ្គល​ទាំងនោះ​ឯង មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ និង​ក្នុង​អប​រិយា​បន្នៈ ទាំង​បដិ​ឃានុ​ស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ ភវ​រាគានុស័យ របស់​ព្រះអរហន្ត មិន​ដេក​សម្ងំ​នៅ ក្នុង​ទី​ទាំងអស់ ទាំង​បដិ​ឃានុ​ស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ។ បដិ​ឃានុ​ស័យ របស់​បុគ្គល​ណា មិន​ដេក​សម្ងំ​នៅ ក្នុង​ទីណា អវិ​ជ្ជានុ​ស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ បដិ​ឃានុ​ស័យ របស់​បុគ្គល ៣ ពួក​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​អវិ​ជ្ជានុ​ស័យ របស់​បុគ្គល ៣ ពួក​នោះ មិនមែន​ជា​មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា​ពីរ​នោះ​ទេ បដិ​ឃានុ​ស័យ របស់​បុគ្គល​ទាំងនោះ​ឯង មិន​ដេក​សម្ងំ​នៅ ក្នុង​អប​រិយា​បន្នៈ​នោះ ទាំង​អវិ​ជ្ជានុ​ស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 637826361580032954
ទៅកាន់ទំព័រ៖