ព្រះត្រៃបិដក ភាគ ៨៩
បដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ បដិឃានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ បដិឃានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា បដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។
[៥៩] មានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ របស់បុថុជ្ជននោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែវិចិកិច្ឆានុស័យ របស់បុថុជ្ជននោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ មានានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ មានានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ។
ID: 637826361795670166
ទៅកាន់ទំព័រ៖