ព្រះត្រៃបិដក ភាគ ៨៩

កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ទិ​ដ្ឋានុ​ស័យ។បេ។ វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ​ដែរ​ឬ។ កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ របស់​បុគ្គល​ពីរ​ពួក ដេក​សម្ងំ​នៅ តែ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​ពីរ​ពួក​នោះ មិន​ដេក​សម្ងំ​នៅទេ កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ របស់​បុថុជ្ជន ដេក​សម្ងំ​នៅ ទាំង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក៏​ដេក​សម្ងំ​នៅ​ដែរ។ មួយ​យ៉ាង​ទៀត វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ​ដែរ​ឬ។ អើ។ កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ ភវ​រាគានុស័យ។បេ។ អវិ​ជ្ជានុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត អវិ​ជ្ជានុ​ស័យ របស់​បុគ្គល​ណា ដេក​សម្ងំ​នៅ កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ របស់​បុគ្គល​នោះ ដេក​សម្ងំ​នៅ​ដែរ​ឬ។ អវិ​ជ្ជានុ​ស័យ របស់​អនាគាមិ​បុគ្គល ដេក​សម្ងំ​នៅ តែ​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ របស់​អនាគាមិ​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅទេ អវិ​ជ្ជានុ​ស័យ របស់​បុគ្គល ៣ ពួក ដេក​សម្ងំ​នៅ ទាំង​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ ក៏​ដេក​សម្ងំ​នៅ​ដែរ។
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 637826276733662078
ទៅកាន់ទំព័រ៖