ព្រះត្រៃបិដក ភាគ ៨៩
ភវរាគានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងមានានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ មានានុស័យ របស់បុគ្គល ៤ ពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ តែអវិជ្ជានុស័យ របស់បុគ្គល ៤ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះទេ មានានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ មានានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា មានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។
[៦០] ទិដ្ឋានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។បេ។
ID: 637826362439754466
ទៅកាន់ទំព័រ៖