ព្រះត្រៃបិដក ភាគ ៨៩

 [៦១] វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​ណា មិន​ដេក​សម្ងំ​នៅ ក្នុង​ទីណា ភវ​រាគានុស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល ៣ ពួក​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​ភវ​រាគានុស័យ របស់​បុគ្គល ៣ ពួក​នោះ មិនមែន​ជា​មិន​ដេក​សម្ងំ​នៅ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​ទាំងនោះ​ឯង មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា ៣ នោះ ក្នុង​កាមធាតុ និង​ក្នុង​អប​រិយា​បន្នៈ ទាំង​ភវ​រាគានុស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​ព្រះអរហន្ត មិន​ដេក​សម្ងំ​នៅ ក្នុង​ទី​ទាំងអស់ ទាំង​ភវ​រាគានុស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ។ មួយ​យ៉ាង​ទៀត ភវ​រាគានុស័យ របស់​បុគ្គល​ណា មិន​ដេក​សម្ងំ​នៅ ក្នុង​ទីណា វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ ភវ​រាគានុស័យ របស់​បុថុជ្ជន​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា ៣ នោះ ក្នុង​កាមធាតុ តែ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ របស់​បុថុជ្ជន​នោះ មិនមែន​ជា​មិន​ដេក​សម្ងំ​នៅ ក្នុង​វេទនា ៣ នោះ​ទេ ភវ​រាគានុស័យ របស់​បុគ្គល​នោះ​ឯង មិន​ដេក​សម្ងំ​នៅ ក្នុង​អប​រិយា​បន្នៈ​នោះ ទាំង​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ ភវ​រាគានុស័យ របស់​ព្រះអរហន្ត មិន​ដេក​សម្ងំ​នៅ ក្នុង​ទី​ទាំងអស់
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 637826362668973232
ទៅកាន់ទំព័រ៖