ព្រះត្រៃបិដក ភាគ ៨៩
ទាំងវិចិកិច្ឆានុស័យ ក៏មិនដេកសម្ងំនៅដែរ។ វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ របស់បុគ្គល ៣ ពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអវិជ្ជានុស័យ របស់បុគ្គល ៣ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ វិចិកិច្ឆានុស័យ របស់បុគ្គលទាំងនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ វិចិកិច្ឆានុស័យ របស់ព្រះអរហន្ត មិនដេកសម្ងំនៅ ក្នុងទីទាំងអស់ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។
[៦២] ភវរាគានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា អវិជ្ជានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ ភវរាគានុស័យ របស់បុគ្គល ៤ ពួកនោះ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែអវិជ្ជានុស័យ របស់បុគ្គល ៤ ពួកនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ ភវរាគានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ
ID: 637826362879454767
ទៅកាន់ទំព័រ៖