ព្រះត្រៃបិដក ភាគ ៨៩

កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ របស់​បុគ្គល​នោះ​ឯង មិន​ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នោះ ក្នុង​អប​រិយា​បន្នៈ ទាំង​មា​នា​នុ​ស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ របស់​ព្រះអរហន្ត មិន​ដេក​សម្ងំ​នៅ ក្នុង​ទី​ទាំងអស់ ទាំង​មា​នា​នុ​ស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ។ មួយ​យ៉ាង​ទៀត មា​នា​នុ​ស័យ របស់​បុគ្គល​ណា មិន​ដេក​សម្ងំ​នៅ ក្នុង​ទីណា កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ របស់​បុគ្គល​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​ទីនោះ​ដែរ​ឬ។ មា​នា​នុ​ស័យ និង​កាមរាគានុស័យ របស់​បុគ្គល ៣ ពួក​នោះ មិន​ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នោះ តែ​បដិ​ឃានុ​ស័យ របស់​បុគ្គល ៣ ពួក​នោះ មិនមែន​ជា​មិន​ដេក​សម្ងំ​នៅ ក្នុង​ទុក្ខវេទនា​នោះ​ទេ មា​នា​នុ​ស័យ របស់​បុគ្គល​ទាំងនោះ​ឯង មិន​ដេក​សម្ងំ​នៅ ក្នុង​អប​រិយា​បន្នៈ​នោះ ទាំង​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ មា​នា​នុ​ស័យ របស់​ព្រះអរហន្ត មិន​ដេក​សម្ងំ​នៅ ក្នុង​ទី​ទាំងអស់ ទាំង​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ ក៏​មិន​ដេក​សម្ងំ​នៅ​ដែរ។ មួយ​យ៉ាង​ទៀត កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ របស់​បុគ្គល​ណា មិន​ដេក​សម្ងំ​នៅ ក្នុង​ទីណា ទិ​ដ្ឋានុ​ស័យ។បេ។
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 637826363279142152
ទៅកាន់ទំព័រ៖