ព្រះត្រៃបិដក ភាគ ៨៩
កាមរាគានុស័យ និងបដិឃានុស័យ របស់អនាគាមិបុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអវិជ្ជានុស័យ របស់អនាគាមិបុគ្គលនោះ មិនមែនជាមិនដេកសម្ងំនៅ ក្នុងវេទនា ៣ នោះទេ កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះឯង មិនដេកសម្ងំនៅ ក្នុងអបរិយាបន្នៈនោះ ទាំងអវិជ្ជានុស័យ ក៏មិនដេកសម្ងំនៅដែរ របស់ព្រះអរហន្ត ក្នុងទីទាំងអស់។បេ។ មួយយ៉ាងទៀត អវិជ្ជានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ និងបដិឃានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។
[៦៤] កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា ទិដ្ឋានុស័យ។បេ។ វិចិកិច្ឆានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត វិចិកិច្ឆានុស័យ របស់បុគ្គលណា មិនដេកសម្ងំនៅ ក្នុងទីណា កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ របស់បុគ្គលនោះ មិនដេកសម្ងំនៅ ក្នុងទីនោះដែរឬ។ វិចិកិច្ឆានុស័យ កាមរាគានុស័យ និងមានានុស័យ របស់បុគ្គលពីរពួកនោះ មិនដេកសម្ងំនៅ ក្នុងទុក្ខវេទនានោះ
ID: 637826364007610848
ទៅកាន់ទំព័រ៖