ព្រះត្រៃបិដក ភាគ ៨៩

សានុ​សយ​វារៈ


 [៦៨] បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​បដិ​ឃានុ​ស័យ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​បដិ​ឃានុ​ស័យ បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ​ដែរ​ឬ។ អើ។ បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ​ដែរ​ឬ។ អនាគាមិ​បុគ្គល ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ តែ​មិន​ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ​ទេ បុគ្គល ៣ ពួក (បុថុជ្ជន សោតាបន្ន​បុគ្គល និង​សកទាគាមិ​បុគ្គល) ប្រកបដោយ​អនុស័យ ដោយ​មា​នា​នុ​ស័យ​ផង ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ​ផង។ បុគ្គល​ណា ប្រកបដោយ​អនុស័យ ដោយ​កាមរាគានុស័យ បុគ្គល​នោះ ប្រកបដោយ​អនុស័យ ដោយ​ទិ​ដ្ឋានុ​ស័យ។បេ។ ប្រកបដោយ​អនុស័យ ដោយ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ដែរ​ឬ។
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 637826365974563856
ទៅកាន់ទំព័រ៖