ព្រះត្រៃបិដក ភាគ ០៩
វិន័យបិដក/ចុល្លវគ្គ/បឋមភាគ
កម្មក្ខន្ធកៈ បារិវាសិកក្ខន្ធកៈ និងសមុច្ចយក្ខន្ធកៈ
ភាគទី១
សូមនមស្ការថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។
កម្មក្ខន្ធកៈ
[១] សម័យនោះ ព្រះសព្វញ្ញូពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ
(១) ទាំងឡាយ ជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ក្នុងសង្ឃ ដោយខ្លួនឯង ហើយចូលទៅរកពួកភិក្ខុដទៃទៀត ដែលជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ក្នុងសង្ឃដូចគ្នាដែរ ហើយនិយាយពាក្យយ៉ាងនេះថា លោកដ៏មានអាយុទាំងឡាយ មិនត្រូវឲ្យភិក្ខុនោះផ្ចាលផ្ចាញ់ពួកលោកបានទេ ចូរលោករាល់គ្នាប្រឹងជជែកឲ្យពេញទំហឹងចុះ ព្រោះពួកលោកសុទ្ធតែជាអ្នកប្រាជ្ញ ជាអ្នកវាងវៃ ជាពហុស្សូត ហើយជាអ្នកអង់អាច
(១) ភិក្ខុពីររូបនេះនៅក្នុងពួកឆព្វគ្គិយភិក្ខុ ក្នុងអដ្ឋកថា ថា សូម្បីតែសិស្សគណៈរបស់ភិក្ខុពីររូបនោះ ក៏គេហៅថា បណ្ឌុក និងលោហិតកដែរ។
ID: 636797427746001360
ទៅកាន់ទំព័រ៖