ព្រះត្រៃបិដក ភាគ ០៩

 [​៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត​ជ្ជ​នី​យក​ម្ម​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ ​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​ ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ដែល​ធ្វើ​ ​ដោយ​មិន​មាន​អាបត្តិ១​ ​កម្ម​ដែល​ធ្វើ​ ​ដោយ​អាបត្តិ​មិនមែន​ជា​ ​ទេសនាគាមិនី​(​១​)​១​ ​កម្ម​ដែល​ធ្វើ​ដោយ​ទេ​សិតា​បត្តិ​ ​(​អាបត្តិ​ ​ដែល​ភិក្ខុ​សំដែង​ហើយ​)​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត​ជ្ជ​នី​យក​ម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ៣នេះឯង​។​
 [​៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត​ជ្ជ​នី​យក​ម្ម​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ដែល​មិនទាន់​ចោទ​សិន​ ​ហើយ​ស្រាប់តែ​ធ្វើ១​ ​កម្ម​ដែល​មិនទាន់​រំលឹក​សិន​ ​ហើយ​ស្រាប់តែ​ធ្វើ១​ ​កម្ម​ដែល​មិនទាន់​លើក​អាបត្តិ​ឡើង​ ​ហើយ​ស្រាប់តែ​ធ្វើ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត​ជ្ជ​នី​យក​ម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ៣នេះឯង​។​
​(​១​)​ ​អាបត្តិ​ដែល​សំដែង​មិន​ដាច់​ ​អដ្ឋកថា​ថា​ ​បាន​ដល់​អាបត្តិ​ពីរ​កង​ ​គឺ​បារាជិក១​ ​សង្ឃាទិសេស១​ ​តែ​សារត្ថទីបនី​ដីកា​ថា​ ​អាបត្តិ​ដែល​មិនមែន​ជា​ទេសនាគាមិនី​ក្នុង​ទីនេះ​ ​សំដៅយក​អាបត្តិ​បារាជិក​តែ​ម្យ៉ាង​ ​ព្រោះ​ត​ជ្ជ​នី​យក​ម្ម​ ​សង្ឃ​ធ្វើ​ដល់​ភិក្ខុ​ ​ដែល​ត្រូវអាបត្តិ​សង្ឃាទិសេស​ប៉ុណ្ណោះ​ ​មិនមែន​ធ្វើ​ដល់​ភិក្ខុ​ ​ដែល​ត្រូវអាបត្តិ​បារាជិក​ទេ​។​
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 636797430896270893
ទៅកាន់ទំព័រ៖