ព្រះត្រៃបិដក ភាគ ០៩

 ​[​១៤៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិ​សារ​ណី​យក​ម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ ​ដែល​រម្ងាប់​ ​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ដែល​មិន​រំលឹក​ ​ហើយ​ស្រាប់តែ​ធ្វើ១​ ​កម្ម​ដែល​មិន​ត្រូវ​ធ្វើតាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិ​សារ​ណី​យក​ម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ ​ដែល​រម្ងាប់​ ​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ៣នេះឯង​។​
 ​[​១៤៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិ​សារ​ណី​យក​ម្ម​ ​ជា​អធម្មកម្ម​ផង​។​បេ​។​ ​ប្រកបដោយ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ដែល​សង្ឃ​មិន​លើក​អាបត្តិ​ឡើង​ ​ហើយ​ស្រាប់តែ​ធ្វើ១​ ​កម្ម​ដែល​ធ្វើមិនត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិ​សារ​ណី​យក​ម្ម​ ​ជា​អធម្មកម្ម​ផង​ ​ជា​អវិនយ​កម្ម​ផង​ ​ជា​កម្ម​ ​ដែល​រម្ងាប់​ ​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ៣នេះឯង​។​

​ចប់​ ​អធម្មកម្ម​មាន​ចំនួន១២​ ​ក្នុង​បដិ​សារ​ណី​យក​ម្ម​។​


 [​១៤៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិ​សារ​ណី​យក​ម្ម​ ​ជា​ធម្មកម្ម​ផង​ ​ជា​វិនយកម្ម​ផង​ ​ជា​កម្ម​ ​ដែល​រម្ងាប់​ ​ដោយ​ល្អ​ផង​ ​ប្រកបដោយ​អង្គ៣​ ​គឺ​កម្ម​
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 636797907596880153
ទៅកាន់ទំព័រ៖