ព្រះត្រៃបិដក ភាគ ០៩
ដែលធ្វើចំពោះមុខ១ កម្មដែលធ្វើ ដោយការសាកសួរ១ កម្មដែលធ្វើតាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។
[១៤៨] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្ម ដែលធ្វើដោយអាបត្តិ១ កម្មដែលធ្វើ ដោយអាបត្តិជា ទេសនាគាមិនី១ កម្មដែលធ្វើតាមអាបត្តិ ដែលភិក្ខុមិនបានសំដែង១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម ដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។
[១៤៩] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្ម ដែលចោទហើយ ទើបធ្វើ១ កម្មដែលរំលឹកហើយ ទើបធ្វើ១ កម្មដែលលើកអាបត្តិហើយ ទើបធ្វើ១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម។បេ។ ប្រកបដោយអង្គ៣នេះឯង។
ID: 636797908074647480
ទៅកាន់ទំព័រ៖