ព្រះត្រៃបិដក ភាគ ០៩

 [​១៥០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ ​ដែល​ធ្វើ​ចំពោះមុខ១​ ​កម្ម​ដែល​ធ្វើតាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ ​ដោយ​សេចក្តី​ព្រមព្រៀង​គ្នា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិ​សារ​ណី​យក​ម្ម​។​បេ​។​ ​ប្រកបដោយ​អង្គ៣នេះឯង​។​
 ​[​១៥១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​ធ្វើ​ដោយ​ការសាកសួរ១​ ​កម្ម​ដែល​ធ្វើតាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​សេចក្តី​ព្រមព្រៀង​គ្នា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិ​សារ​ណី​យក​ម្ម​។​បេ​។​ ​ប្រកបដោយ​អង្គ៣នេះឯង​។​
 [​១៥២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិ​សារ​ណី​យក​ម្ម​ ​ប្រកបដោយ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​ធ្វើ​ ​តាម​ពាក្យ​ប្តេជ្ញា១​ ​កម្ម​ដែល​ធ្វើតាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ ​ដោយ​សេចក្តី​ព្រមព្រៀង​គ្នា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិ​សារ​ណី​យក​ម្ម​។​បេ​។​ ​ប្រកបដោយ​អង្គ៣នេះឯង​។​
 [​១៥៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​ធ្វើ​ ​ដោយ​អាបត្តិ១​ ​កម្ម​ដែល​ធ្វើតាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ ​ដោយ​សេចក្តី​ព្រមព្រៀង​គ្នា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិ​សារ​ណី​យក​ម្ម​។​បេ​។​ ​ប្រកបដោយ​អង្គ៣នេះឯង​។​
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 636797908512492523
ទៅកាន់ទំព័រ៖