ព្រះត្រៃបិដក ភាគ ០៩
[១៥៤] ម្នាលភិក្ខុទាំងឡាយ អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយអាបត្តិ ជា ទេសនាគាមិនី១ កម្មដែលធ្វើតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀង១។បេ។
[១៥៥] ម្នាលភិក្ខុទាំងឡាយ អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយអាបត្តិ ដែលភិក្ខុមិនបានសំដែង១ កម្មដែលធ្វើតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀង១ ម្នាលភិក្ខុទាំងឡាយ។បេ។
[១៥៦] ម្នាលភិក្ខុទាំងឡាយ អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលចោទហើយ ទើបធ្វើ១ កម្មដែលធ្វើតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀង១ ម្នាលភិក្ខុទាំងឡាយ។បេ។
[១៥៧] ម្នាលភិក្ខុទាំងឡាយ អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលរំលឹកហើយ ទើបធ្វើ១ កម្មដែលធ្វើតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀង១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។
[១៥៨] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ ដោយល្អផង ប្រកបដោយ អង្គ៣ដទៃទៀត គឺកម្ម ដែលលើកអាបត្តិឡើង ហើយទើបធ្វើ១ កម្មដែលធ្វើតាមធម៌១
ID: 636797908990549866
ទៅកាន់ទំព័រ៖