ព្រះត្រៃបិដក ភាគ ០៩

ត្មះ​ពួក​គ្រហស្ថ​ ​ដោយ​ពាក្យថោកទាប១​ ​មួយ​ពួក​ទទួលពាក្យ​ប្តេជ្ញា​ ​ប្រកបដោយ​ធម៌​ ​អំពី​ពួក​គ្រហស្ថ​ហើយ​ ​ហើយ​ត្រឡប់ជា​មិន​ធ្វើឲ្យ​ពិត​ ​តាម​ពាក្យ​ប្តេជ្ញា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​ភិក្ខុ៥ពួក​នេះឯង​(​*​)​ ​។​ ​
​ចប់​បដិ​សារ​ណី​យក​ម្ម​ ​មា​នប្រាំៗ​ ​បួន​លើក​ ​(​ម្ភៃ​)​ ​ដែល​សង្ឃ​ប្រាថ្នា​ ​(​នឹង​ធ្វើ​ ​ក៏​ធ្វើ​បាន​)​។​
​[​១៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​សង្ឃ​បាន​ធ្វើ​បដិ​សារ​ណី​យក​ម្ម​ហើយ​ ​គួរ​ប្រព្រឹត្ត​វត្ត​ ​ដោយ​ត្រឹមត្រូវ​។​ ​ឯ​ការប្រព្រឹត្ត​វត្ត​ ​ដោយ​ត្រឹមត្រូវ​ ​ក្នុង​បដិ​សារ​ណី​យក​ម្ម​នោះ​ ​ដូច្នេះ​ ​គឺ​ភិក្ខុ​នោះ​ ​មិន​ត្រូវឲ្យ​ឧបសម្បទា១​ ​មិន​ត្រូវឲ្យ​និស្ស័យ១​ ​មិន​ត្រូវឲ្យ​សាមណេរ​បម្រើ​ខ្លួន១​ ​មិន​ត្រូវ​ទទួលការ​សន្មតិ​ខ្លួន​ ​ជា​អ្នក​ប្រដៅ​ភិក្ខុនី១​ ​ទុកជា​សង្ឃ​បាន​សន្មត​ហើយ​ ​ក៏​មិន​ត្រូវ​ប្រដៅ​ភិក្ខុនី​ទាំងឡាយ១​ ​សង្ឃ​បាន​ធ្វើ​បដិ​សារ​ណី​យក​ម្ម​ ​ព្រោះ​អាបត្តិ​ណា​ ​ភិក្ខុ​មិន​គប្បី​ត្រូវអាបត្តិ​នោះ​ទៀត១​ ​ឬ​អាបត្តិ​ដទៃ​ ​ប្រហែលគ្នា​នឹង​អាបត្តិ​នោះ១​ ​ឬ​អាបត្តិ​ដែល​ធ្ងន់ជាង​អាបត្តិ​មុន​នោះ១​ ​ភិក្ខុ​នោះ​ ​មិន​ត្រូវ​តិះដៀល​កម្ម១​ ​មិន​ត្រូវ​តិះដៀល​ភិក្ខុ​ដែល​ធ្វើ​កម្ម១​ ​មិន​ត្រូវ​ហាម​ឧបោសថ​ ​ដល់​ភិក្ខុ​ជា​បកត​ត្ត១​ ​មិន​ត្រូវ​ហាម​បវារណា​ ​ដល់​ភិក្ខុ​ជា​បកត​ត្ត១​
​(​*​)​ ​ត្រង់នេះ​រាប់​ឃើញថា​មាន៦ពួក​ ​មិនមែន៥ពួក​ទេ​
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636797911053677870
ទៅកាន់ទំព័រ៖