ព្រះត្រៃបិដក ភាគ ០៩

មិន​ត្រូវ​ធ្វើជា​អ្នកមាន​មាត់ពាក្យ​ ​(​ក្នុង​អធិករណ៍​នោះ​)​១​ ​មិន​ត្រូវ​ទទួល​នាទី​ ​ជាធំ​ក្នុង​វត្ត១​ ​មិន​ត្រូវឲ្យ​ធ្វើ​ឱកាស​ ​(​ដើម្បី​ចោទ​)​១​ ​មិន​ត្រូវ​ចោទ​គេ១​ ​មិន​ត្រូវ​រំលឹក​គេ១​ ​មិន​ត្រូវ​ប្រកប​ពួក​ភិក្ខុ​ ​(​ឲ្យ​ឈ្លោះ​)​ ​នឹង​ពួក​ភិក្ខុ​ផងគ្នា១​។​

​ចប់​វត្ត១៨​ ​ក្នុង​បដិ​សារ​ណី​យក​ម្ម​។​


 [​១៦៤​]​ ​គ្រានោះ​ ​សង្ឃ​បាន​ធ្វើ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​សុធម្ម​ភិក្ខុ​ថា​ ​លោក​ត្រូវ​សូមទោស​ ​នឹង​ចិត្ត​គហបតិ​។​ ​សុធម្ម​ភិក្ខុ​នោះ​ ​កាលបើ​សង្ឃ​បាន​ធ្វើ​បដិ​សារ​ណី​យក​ម្ម​ហើយ​ ​ក៏​ទៅកាន់​នគរ​មច្ឆិ​កា​សណ្ឌ​ ​បែរជា​អៀនអន់​ ​មិន​អាច​នឹង​សូមទោស​ចិត្ត​គហបតិ​ឡើយ​។​ ​លោក​ក៏​ត្រឡប់​ ​មក​ក្រុង​សាវត្ថី​វិញ​។​ ​ភិក្ខុ​ទាំងឡាយ​ ​និយាយ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​សុធម្ម​ ​លោក​បាន​សូមទោស​ ​នឹង​ចិត្ត​គហបតិ​ហើយ​ឬ​។​ ​សុធម្ម​ភិក្ខុ​ឆ្លើយ​ថា​ ​នែ​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​បាន​ចេញ​អំពី​ទីនេះ​ ​ទៅដល់​នគរ​មច្ឆិ​កា​សណ្ឌ​ហើយ​ ​ក៏​មាន​សេចក្តី​អៀនអន់​ ​មិន​អាច​សូមទោស​ ​នឹង​ចិត្ត​គហបតិ​ឡើយ​។​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​ចូរ​សង្ឃ​ឲ្យ​អនុទូត​(​១​)​ ​ដល់
​(​១​)​ ​ភិក្ខុ​ជា​អ្នកទទួល​បម្រើ​របស់​សង្ឃ​ ​ដែល​ត្រូវ​ចាត់​ឲ្យ​ទៅ​ ​តាមពិនិត្យ​មើល​ការ​ ​ឬ​ជួយ​សូមទោស​ ​គឺជា​អ្នក​ដំណាង​សង្ឃ​។​
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 636797911650842026
ទៅកាន់ទំព័រ៖