ព្រះត្រៃបិដក ភាគ ០៩
សុធម្មភិក្ខុ ដើម្បីសូមទោស នឹងចិត្តគហបតិ។ ម្នាលភិក្ខុទាំងឡាយ (ភិក្ខុជាអនុទូតនោះ) សង្ឃត្រូវប្រគល់យ៉ាងនេះ។ សង្ឃត្រូវសូមភិក្ខុជាមុន លុះសូមហើយ ត្រូវភិក្ខុដែលឆ្លាស ប្រតិពល ប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បើបដិសារណីយកម្ម មានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវប្រគល់ភិក្ខុឈ្មោះនេះ ឲ្យជាអនុទូត របស់សុធម្មភិក្ខុ ដើម្បីសូមទោស នឹងចិត្តគហបតិចុះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃប្រគល់ភិក្ខុឈ្មោះនេះ ឲ្យជាអនុទូត របស់សុធម្មភិក្ខុ ដើម្បីសូមទោស នឹងចិត្តគហបតិ។ ការប្រគល់ភិក្ខុឈ្មោះនេះ ឲ្យជាអនុទូត របស់សុធម្មភិក្ខុ ដើម្បីសូមទោស នឹងចិត្តគហបតិ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានប្រគល់ ភិក្ខុឈ្មោះនេះ ឲ្យជាអនុទូត របស់សុធម្មភិក្ខុ ដើម្បីនឹងសូមទោស នឹងចិត្តគហបតិហើយ ការប្រគល់អនុទូតនោះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[១៦៥] ម្នាលភិក្ខុទាំងឡាយ សុធម្មភិក្ខុនោះ ត្រូវទៅនគរមច្ឆិកាសណ្ឌ ជាមួយនឹងភិក្ខុជាអនុទូត ហើយសូមទោស នឹងចិត្តគហបតិថា ម្នាល
ID: 636797912014362818
ទៅកាន់ទំព័រ៖