ព្រះត្រៃបិដក ភាគ ០៩

គហបតិ​ ​អ្នក​ចូរ​អត់ទោស​ ​ម្នាល​គហបតិ​ ​អាត្មា​ឲ្យ​អ្នក​ជ្រះថ្លា​ ​(​វិញ​)​ ​បើ​សុធម្ម​ភិក្ខុ​នោះ​ ​និយាយ​យ៉ាងនេះ​ ​ចិត្ត​គហបតិ​ ​ក៏បាន​ព្រម​អត់ទោស​ឲ្យ​ ​ការ​អត់ទោស​ឲ្យ​ ​យ៉ាងនេះ​ ​ជាការល្អ​។​ ​បើ​ចិត្ត​គហបតិ​ ​មិនព្រម​អត់ទោស​ឲ្យ​ទេ​ ​ត្រូវ​ភិក្ខុ​ជា​អនុទូត​ ​ជួយ​និយាយ​ថា​ ​ម្នាល​ចិត្ត​គហបតិ​ ​អ្នក​ចូរ​អត់ទោស​ ​ដល់​ភិក្ខុ​នេះ​ចុះ​ ​ភិក្ខុ​នេះ​ ​នឹង​ឲ្យ​អ្នក​ជ្រះថ្លា​វិញ​ ​បើ​ភិក្ខុ​ជា​អនុទូត​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ចិត្ត​គហបតិ​ ​ក៏​អត់ទោស​ឲ្យ​ ​ការ​ព្រម​អត់ទោស​ឲ្យ​ ​យ៉ាងនេះ​ ​ជាការល្អ​។​ ​បើ​ចិត្ត​គហបតិ​ ​មិនព្រម​អត់ទោស​ឲ្យ​ទេ​ ​ត្រូវ​ភិក្ខុ​ជា​អនុទូត​ ​និយាយ​ថា​ ​ម្នាល​ចិត្ត​គហបតិ​ ​អ្នក​ចូរ​អត់ទោស​ ​ដល់​ភិក្ខុ​នេះ​ចុះ​ ​អាត្មា​នឹង​ឲ្យ​អ្នក​ជ្រះថ្លា​វិញ​ ​បើ​ភិក្ខុ​ជា​អនុទូត​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ចិត្ត​គហបតិ​ ​ក៏​ព្រម​អត់ទោស​ឲ្យ​ ​ការ​ព្រម​អត់ទោស​ឲ្យ​ ​យ៉ាងនេះ​ ​ជាការល្អ​។​ ​បើ​ចិត្ត​គហបតិ​នោះ​ ​មិនព្រម​អត់ទោស​ឲ្យ​ទេ​ ​ត្រូវ​ភិក្ខុ​ជា​អនុទូត​ ​និយាយ​ទៀត​ថា​ ​ម្នាល​ចិត្ត​គហបតិ​ ​អ្នក​ចូរ​អត់ទោស​ ​ដល់​ភិក្ខុ​នេះ​ ​តាម​ពាក្យ​របស់​សង្ឃ​ចុះ​ ​បើ​ភិក្ខុ​ជា​អនុទូត​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ចិត្ត​គហបតិ​ ​ក៏​ព្រម​អត់ទោស​ឲ្យ​ ​ការ​ព្រម​អត់ទោស​ឲ្យ​ ​យ៉ាងនេះ​ ​ជាការល្អ​។​ ​បើ​ចិត្ត​គហបតិ​ ​មិនព្រម​អត់ទោស​ឲ្យ​ទេ​ ​ត្រូវ​ភិក្ខុ​ជា​អនុទូត​ ​កុំ​ឲ្យ​សុធម្ម​ភិក្ខុ​លះ​ទី​ឧបចារ​ ​ដែល​មើលឃើញ​ ​កុំ​ឲ្យ​លះ​ទី​ឧបចារ​ ​ដែល​ស្តាប់​ឮ​ ​របស់​ចិត្ត​គហបតិ​ឡើយ​ ​ហើយ​ឲ្យ​ធ្វើ​ឧត្តរាសង្គ​ ​ឆៀង​ស្មា​ម្ខាង​ ​រួច​ឲ្យ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ ​ហើយ​ឲ្យ​សំដែង​អាបត្តិ​នោះ​ចេញ​។
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636797912280918065
ទៅកាន់ទំព័រ៖