ព្រះត្រៃបិដក ភាគ ០៩
[១៧០] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់បដិសារណីយកម្ម ដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ គឺភិក្ខុមិនបានឲ្យឧបសម្បទា១ មិនបានឲ្យនិស្ស័យ១ មិនបានឲ្យសាមណេរបម្រើខ្លួន១ មិនបានទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ ដែលសង្ឃបានសន្មតហើយ ក៏មិនប្រដៅភិក្ខុនី១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់បដិសារណីយកម្ម ដល់ភិក្ខុ ដែលប្រកបដោយ អង្គ៥នេះឯង។
[១៧១] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ បដិសារណីយកម្ម ដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃបានធ្វើ បដិសារណីយកម្ម ព្រោះអាបត្តិណា ហើយមិនបានត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ប្រហែលគ្នា នឹងអាបត្តិនោះ១ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិមុននោះ១ មិនបានតិះដៀលកម្ម១ មិនបានតិះដៀលពួកភិក្ខុអ្នកធ្វើកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ បដិសារណីយកម្ម ដល់ភិក្ខុ ដែលប្រកបដោយ អង្គ៥នេះឯង។
[១៧២] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ បដិសារណីយកម្ម ដល់ភិក្ខុ ដែលប្រកបដោយអង្គ៨ គឺភិក្ខុមិនបានហាមឧបោសថ ដល់ភិក្ខុជាបកតត្ត១ មិនបានហាមបវារណា ដល់ភិក្ខុជាបកតត្ត១ មិនបានធ្វើជាអ្នកមានមាត់ពាក្យ
ID: 636797913736171300
ទៅកាន់ទំព័រ៖