ព្រះត្រៃបិដក ភាគ ០៩

កិរិយា​ ​រលាស់ខ្លួន​ចេញ​ចាក​កម្ម​ ​មក​សូម​ការ​រម្ងាប់​ ​បដិ​សារ​ណី​យក​ម្ម​។​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​ត្រូវ​រម្ងាប់​ ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​សុធម្ម​ភិក្ខុ​ចេញ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​សុធម្ម​ភិក្ខុ​នេះ​ ​សង្ឃ​បាន​ធ្វើ​ ​បដិ​សារ​ណី​យក​ម្ម​ហើយ​ ​បាន​ប្រព្រឹត្ត​វត្ត​ ​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​ ​រលាស់ខ្លួន​ ​ចេញ​ចាក​កម្ម​ ​មក​សូម​ការ​រម្ងាប់​ ​បដិ​សារ​ណី​យក​ម្ម​។​ ​សង្ឃ​រម្ងាប់​បដិ​សារ​ណី​យក​ម្ម​ ​ដល់​សុធម្ម​ភិក្ខុ​។​ ​ការ​រម្ងាប់​បដិ​សារ​ណី​យក​ម្ម​ ​ដល់​សុធម្ម​ភិក្ខុ​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​និយាយឡើង​។​ ​ខ្ញុំ​ប្រកាស​សេចក្តី​នេះ​ ​ជា​គំរប់​ពីរ​ដង​ផង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​សុធម្ម​ភិក្ខុ​នេះ​ ​សង្ឃ​បាន​ធ្វើ​ ​បដិ​សារ​ណី​យក​ម្ម​ហើយ​ ​បាន​ប្រព្រឹត្ត​វត្ត​ ​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​ ​រលាស់ខ្លួន​ចេញ​ចាក​កម្ម​ ​មក​សូម​ការ​រម្ងាប់​ ​បដិ​សារ​ណី​យក​ម្ម​។​ ​សង្ឃ​រម្ងាប់​បដិ​សារ​ណី​យក​ម្ម​ ​ដល់​សុធម្ម​ភិក្ខុ​។​ ​ការ​រម្ងាប់​បដិ​សារ​ណី​យក​ម្ម​ ​ដល់​សុធម្ម​ភិក្ខុ​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636797914392048814
ទៅកាន់ទំព័រ៖