ព្រះត្រៃបិដក ភាគ ០៩
តិះដៀល បន្តុះបង្អាប់ថា មិនសមបើ ឆន្នដ៏មានអាយុ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញអាបត្តិសោះ។ ទើបភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។
[១៧៥] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ក្នុងវេលានោះ ហើយត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បានឮថា ឆន្នភិក្ខុត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញអាបត្តិ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ការនេះ មិនសមគួរទេ។បេ។ ម្នាលភិក្ខុទាំងឡាយ មិនសមបើ មោឃបុរសនោះ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងឃើញអាបត្តិទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ នឹងបានដឹកនាំពួកជន ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើងក៏ទេ។បេ។ លុះទ្រង់បន្ទោសរួច។បេ។ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួមជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុចុះ។ ម្នាលភិក្ខុទាំងឡាយ ឯឧក្ខេបនីយកម្មនោះ សង្ឃត្រូវធ្វើយ៉ាងនេះ។ សង្ឃត្រូវចោទឆន្នភិក្ខុជាមុន លុះចោទហើយ ត្រូវរំលឹក លុះរំលឹកហើយ
ID: 636797914994943298
ទៅកាន់ទំព័រ៖