ព្រះត្រៃបិដក ភាគ ០៩
សង្ឃក៏ធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុ។ ការធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួមជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុហើយ ការធ្វើឧក្ខេបនីយកម្ម ដល់ឆន្នភិក្ខុនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរប្រាប់គ្នា ក្នុងអាវាសតៗទៅថា ឆន្នភិក្ខុ សង្ឃបានធ្វើឧក្ខេបនីយកម្ម គឺមិនឲ្យបរិភោគរួមជាមួយនឹងសង្ឃ ព្រោះមិនឃើញអាបត្តិហើយ។
[១៧៦] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដែលជាកម្មមិនប្រកបដោយធម៌ផង ជាកម្មមិនប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣ គឺកម្ម ដែលធ្វើ ក្នុងទីកំបាំងមុខ១ កម្មដែលធ្វើ ដោយមិនបានសាកសួរ១ កម្មដែលធ្វើ ដោយមិនតាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិន
ID: 636797915592407471
ទៅកាន់ទំព័រ៖