ព្រះត្រៃបិដក ភាគ ០៩
ឃើញអាបត្តិ ដែលជាកម្មមិនប្រកបដោយធម៌ផង ជាកម្មមិនប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយ អង្គ៣នេះឯង។
[១៧៧] ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដែលជាកម្មមិនប្រកបដោយធម៌ផង ជាកម្មមិនប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើដោយគ្មានអាបត្តិ១ កម្មដែលធ្វើ ដោយអាបត្តិមិនមែនជាទេសនាគាមិនី១ កម្មដែលធ្វើ ដោយអាបត្តិ ដែលភិក្ខុសំដែងហើយ១។បេ។
[១៧៨] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនបានចោទ ហើយស្រាប់តែធ្វើ១ កម្មដែលមិនបានរំលឹក ហើយស្រាប់តែធ្វើ១ កម្មដែលមិនបានលើកអាបត្តិឡើង ហើយស្រាប់តែធ្វើ១។បេ។
[១៧៩] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើក្នុងទីកំបាំងមុខ១ កម្មដែលធ្វើមិនប្រកបដោយធម៌១ កម្មដែលធ្វើដោយពួក១។បេ។
[១៨០] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើ ដោយមិនបានសាកសួរ១ កម្មដែលធ្វើមិនប្រកបដោយធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ។បេ។
ID: 636797916110087080
ទៅកាន់ទំព័រ៖