ព្រះត្រៃបិដក ភាគ ០៩

 [​១៨៧​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​មិនបាន​លើក​អាបត្តិ​ឡើង​ ​ហើយ​ស្រាប់តែ​ធ្វើ១​ ​កម្ម​ដែល​ធ្វើ​មិន​ប្រកបដោយ​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដែល​ជា​កម្ម​មិន​ប្រកបដោយ​ធម៌​ផង​ ​ជា​កម្ម​មិន​ប្រកបដោយ​វិន័យ​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ៣នេះឯង​។​

​ចប់​អធម្មកម្ម​ ​មាន​ចំនួន១២​ ​ក្នុង​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​។​


 [​១៨៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដែល​ជា​កម្ម​ប្រកបដោយ​ធម៌​ផង​ ​ជា​កម្ម​ប្រកបដោយ​វិន័យ​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​ល្អ​ផង​ ​ប្រកបដោយ​អង្គ៣​ ​គឺ​កម្ម​ដែល​ធ្វើ​ក្នុង​ទី​ចំពោះមុខ១​ ​កម្ម​ដែល​ធ្វើ​ ​ដោយ​ការសាកសួរ១​ ​កម្ម​ដែល​ធ្វើ​ ​តាម​ពាក្យ​ប្តេជ្ញា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដែល​ជា​កម្ម​ប្រកបដោយ​ធម៌​ផង​ ​ជា​កម្ម​ប្រកបដោយ​វិន័យ​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​ល្អ​ផង​ ​ប្រកបដោយ​អង្គ៣នេះឯង​។​
 [​១៨៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដែល​ជា​កម្ម​ប្រកបដោយ​ធម៌​ផង​ ​ជា​កម្ម​ប្រកបដោយ​វិន័យ​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​ល្អ​ផង​ ​ប្រកបដោយ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ដែល​ធ្វើតាម​
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636797917038200166
ទៅកាន់ទំព័រ៖