ព្រះត្រៃបិដក ភាគ ០៩
អាបត្តិ១ កម្មដែលធ្វើ ដោយអាបត្តិ ជាទេសនាគាមិនី១ កម្មដែលធ្វើ ដោយអាបត្តិ ដែលភិក្ខុមិនបានសំដែងចេញ១។បេ។
[១៩០] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលចោទហើយ ទើបធ្វើ១ កម្មដែលរំលឹកហើយ ទើបធ្វើ១ កម្មដែលលើកអាបត្តិហើយ ទើបធ្វើ១។បេ។
[១៩១] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើក្នុងទីចំពោះមុខ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។
[១៩២] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយការសាកសួរ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។
[១៩៣] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើតាមពាក្យប្តេជ្ញា១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។
[១៩៤] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើតាមអាបត្តិ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១។បេ។
ID: 636797917495696333
ទៅកាន់ទំព័រ៖