ព្រះត្រៃបិដក ភាគ ០៩
មានសីលវិបត្តិ ក្នុងអធិសីលពួក១ មានអាចារវិបត្តិ ក្នុងអជ្ឈាចារពួក១ មានទិដ្ឋិវិបត្តិ ក្នុងអតិទិដ្ឋិពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុ៣ពួកនេះឯង។
[២០៥] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធពួក១ ពោលតិះដៀលព្រះធម៌ពួក១ ពោលតិះដៀលព្រះសង្ឃពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុ៣ពួកនេះឯង។
ចប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ មានចំនួន៦ ដែលសង្ឃប្រាថ្នា (នឹងធ្វើក៏ធ្វើបាន)។
[២០៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃ បានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិហើយ ត្រូវប្រព្រឹត្តវត្ត ដោយប្រពៃ។ ការប្រព្រឹត្តវត្តដោយប្រពៃ ក្នុងឧក្ខេបនីយកម្មនោះ ដូច្នេះ គឺភិក្ខុនោះ មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើខ្លួន មិនត្រូវទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី ទុកជាសង្ឃបានសន្មតហើយ
ID: 636797919064366056
ទៅកាន់ទំព័រ៖