ព្រះត្រៃបិដក ភាគ ០៩
ក៏មិនត្រូវប្រដៅភិក្ខុនីឡើយ សង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ចំពោះអាបត្តិណា មិនឲ្យត្រូវអាបត្តិនោះទៀត ឬអាបត្តិដទៃ ប្រហែលអាបត្តិនោះ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិនោះ មិនត្រូវតិះដៀលកម្ម មិនត្រូវតិះដៀលពួកភិក្ខុអ្នកធ្វើកម្ម មិនត្រូវត្រេកអរនឹងការថ្វាយបង្គំ ការក្រោកទទួល អញ្ជលីកម្ម សាមីចិកម្ម ការនាំអាសនមកឲ្យ ការនាំទីដេក ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង វត្ថុសម្រាប់ជូតជើង ការទទួលបាត្រចីវរ និងការបរិកម្ម (ដុស) ខ្នង ក្នុងវេលាស្រង់ទឹក របស់ភិក្ខុជាបកតត្ត មិនត្រូវចោទភិក្ខុជាបកតត្ត ដោយសីលវិបត្តិ មិនត្រូវចោទភិក្ខុជាបកតត្ត ដោយអាចារវិបត្តិ មិនត្រូវចោទភិក្ខុជាបកតត្ត ដោយទិដ្ឋិវិបត្តិ មិនត្រូវចោទភិក្ខុជាបកតត្ត ដោយអាជីវវិបត្តិ មិនត្រូវបំបែកភិក្ខុទាំងឡាយ ឲ្យបែកចាកពួកភិក្ខុ មិនត្រូវទ្រទ្រង់ទង់ជ័យរបស់គ្រហស្ថ
(១) មិនត្រូវទ្រទ្រង់ទង់ជ័យរបស់តិរ្ថិយ
(២) មិនត្រូវសេពគប់នឹងពួកតិរ្ថិយ ត្រូវសេពគប់នឹងពួកភិក្ខុ ត្រូវសិក្សាសិក្ខារបស់ភិក្ខុ មិនត្រូវនៅក្នុងអាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងទីមិនមែនអាវាស ដែលមានដម្បូលមួយ មិនត្រូវនៅក្នុងអាវាស
(១) ក្នុងអដ្ឋកថា ថា មិនត្រូវទ្រទ្រង់សំពត់ពណ៌ស មិនបានកាត់ជាយផង មានជាយជាផ្កាផង ។ (២) មិនត្រូវទ្រទ្រង់សំពត់ទាំងឡាយ មានសំពត់ដែលគេក្រងដោយស្បូវជាដើម ។
ID: 636797919552323965
ទៅកាន់ទំព័រ៖