ព្រះត្រៃបិដក ភាគ ០៩

ឬ​ទី​មិនមែន​អាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ​ជាមួយនឹង​ភិក្ខុ​ជា​បកត​ត្ត​ ​ឃើញ​ភិក្ខុ​ជា​បកត​ត្ត​ហើយ​ ​ត្រូវ​ក្រោក​ឡើង​ពី​អាសនៈ​ ​មិន​ត្រូវ​រុករាន​ភិក្ខុ​ជា​បកត​ត្ត​ ​ខាងក្នុង​ ​ឬ​ខាងក្រៅ​ ​(​វិហារ​)​ ​មិន​ត្រូវ​ហាម​ឧបោសថ​ ​មិន​ត្រូវ​ហាម​បវារណា​ ​ដល់​ភិក្ខុ​ជា​បកត​ត្ត​ ​មិន​ត្រូវ​ធ្វើជា​អ្នកមាន​មាត់ពាក្យ​ ​ក្នុង​អធិករណ​នោះ​ ​មិន​ត្រូវ​ទទួល​នាទី​ ​ជាធំ​ក្នុង​វត្ត​ ​មិន​ត្រូវឲ្យ​ធ្វើ​ឱកាស​ ​(​ដើម្បី​ចោទ​)​ ​មិន​ត្រូវ​ចោទ​ ​មិន​ត្រូវ​រំលឹក​ ​មិន​ត្រូវ​ប្រកប​ពួក​ភិក្ខុ​ ​(​ឲ្យ​ឈ្លោះ​)​ ​នឹង​ពួក​ភិក្ខុ​ផងគ្នា​។​

​ចប់​វត្ត៤៣​ ​ក្នុង​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​ការ​មិនឃើញ​អាបត្តិ​។​


 [​២០៧​]​ ​គ្រានោះ​ ​សង្ឃ​បាន​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​គឺ​មិន​ឲ្យ​បរិភោគ​ជាមួយនឹង​សង្ឃ​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ឆ​ន្ន​ភិក្ខុ​។​ ​ឆ​ន្ន​ភិក្ខុ​នោះ​ ​ជា​អ្នក​ដែល​សង្ឃ​បាន​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​រួចហើយ​ ​ក៏បាន​ចេញពី​អាវាស​នោះ​ ​ទៅកាន់​អាវាស​ដទៃ​ ​ឯ​ភិក្ខុ​ទាំងឡាយ​ក្នុង​អាវាស​នោះ​ ​មិនបាន​សំពះ​ ​មិនបាន​ក្រោក​ទទួល​ ​មិនបាន​ធ្វើ​អញ្ជលី​កម្ម​ ​មិនបាន​ធ្វើ​សាមីចិកម្ម​ ​មិនបាន​ធ្វើ​សក្ការ​ ​មិនបាន​ធ្វើ​សេចក្តី​គោរព​ ​មិនបាន​រាប់អាន​ ​មិនបាន​បូជា​។​ ​ឆ​ន្ន​ភិក្ខុ​នោះ​ ​កាលបើ​ពួក​ភិក្ខុ​ទាំងឡាយ​ ​មិនបាន​ធ្វើ​
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 636797919924145232
ទៅកាន់ទំព័រ៖