ព្រះត្រៃបិដក ភាគ ០៩
សក្ការ មិនបានធ្វើសេចក្តីគោរព មិនបានរាប់អាន មិនបានបូជា ឥតមានគេធ្វើសក្ការហើយ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃទៀត ឯពួកភិក្ខុទាំងឡាយក្នុងអាវាសនោះសោត ក៏មិនបានសំពះ មិនបានក្រោកទទួល មិនបានធ្វើអញ្ជលីកម្ម មិនបានធ្វើសាមីចិកម្ម មិនបានធ្វើសក្ការ មិនបានធ្វើសេចក្តីគោរព មិនបានរាប់អាន មិនបានបូជាឡើយ។ ឆន្នភិក្ខុនោះ កាលបើពួកភិក្ខុលែងធ្វើសក្ការ លែងគោរព លែងរាប់អាន លែងបូជា ឥតមានគេធ្វើសក្ការហើយ ក៏ចេញពីអាវាសនោះ ទៅកាន់អាវាសដទៃទៀត ឯពួកភិក្ខុក្នុងអាវាសនោះសោត ក៏មិនបានសំពះ មិនបានក្រោកទទួល មិនបានធ្វើអញ្ជលីកម្ម មិនបានធ្វើសាមីចិកម្ម មិនបានធ្វើសក្ការ មិនបានធ្វើសេចក្តីគោរព មិនបានរាប់អាន មិនបានបូជាឡើយ។ ឆន្នភិក្ខុនោះ កាលបើពួកភិក្ខុ មិនបានធ្វើសក្ការ មិនបានធ្វើសេចក្តីគោរព មិនបានរាប់អាន មិនបានបូជា ឥតមានគេធ្វើសក្ការហើយ ក៏ត្រឡប់វិលមកក្រុងកោសម្ពីវិញ ឆន្នភិក្ខុនោះ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត
ID: 636797920159658703
ទៅកាន់ទំព័រ៖