ព្រះត្រៃបិដក ភាគ ០៩

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះ​ទេ​។​
 ​[​២១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​គឺ​ភិក្ខុ​ចោទ​ភិក្ខុ​ជា​បកត​ត្ត​ ​ដោយ​សីលវិបត្តិ១​ ​ចោទ​ដោយ​អាចារ​វិបត្តិ១​ ​ចោទ​ដោយ​ទិដ្ឋិ​វិបត្តិ១​ ​ចោទ​ដោយ​អាជីវ​វិបត្តិ១​ ​បំបែកពួក​ភិក្ខុ​ ​ឲ្យ​បែក​ចាក​ភិក្ខុ​ទាំងឡាយ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះ​ទេ​។​
 [​២១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​គឺ​ភិក្ខុ​ទ្រទ្រង់​ទង់ជ័យ​របស់​គ្រហស្ថ១​ ​ទ្រទ្រង់​ទង់ជ័យ​របស់​តិរ្ថិយ១​ ​សេពគប់​នឹង​ពួក​តិរ្ថិយ១​ ​មិន​សេពគប់​នឹង​ពួក​ភិក្ខុ១​ ​មិន​សិក្សា​សិក្ខា​របស់​ភិក្ខុ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះ​ទេ​។​
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 636797921162846082
ទៅកាន់ទំព័រ៖