ព្រះត្រៃបិដក ភាគ ០៩
[២១៤] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុនៅក្នុងអាវាស ដែលមានដម្បូលមួយ១ នៅក្នុងទីមិនមែនអាវាស ដែលមានដម្បូលមួយ១ នៅក្នុងអាវាស ឬទីមិនមែនអាវាស ដែលមានដម្បូលមួយ១ ជាមួយនឹងភិក្ខុជាបកតត្ត ឃើញភិក្ខុជាបកតត្តហើយ មិនបានក្រោកចាកអាសន១ រុករានភិក្ខុជាបកតត្ត ខាងក្នុង ឬខាងក្រៅ (វិហារ)១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះទេ។
[២១៥] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៨ គឺភិក្ខុហាមឧបោសថ ដល់ភិក្ខុជាបកតត្ត១ ហាមបវារណា ដល់ភិក្ខុជាបកតត្ត១ ធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ)១ ទទួលនាទីជាធំក្នុងវត្ត១ ឲ្យធ្វើឱកាស (ដើម្បីចោទ)១ ចោទ១ រំលឹក១ ប្រកបពួកភិក្ខុ (ឲ្យឈ្លោះ)
ID: 636797921483874444
ទៅកាន់ទំព័រ៖