ព្រះត្រៃបិដក ភាគ ០៩

នឹង​ពួក​ភិក្ខុ​ផងគ្នា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៨នេះ​ទេ​។​

​ចប់​វត្ត៤៣​ ​ដែល​សង្ឃ​មិន​ត្រូវ​រម្ងាប់​ក្នុង​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​។​


 [​២១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​គឺ​ភិក្ខុ​មិន​ឲ្យ​ឧបសម្បទា១​ ​មិន​ឲ្យ​និស្ស័យ១​ ​មិន​ឲ្យ​សាមណេរ​បម្រើ​ខ្លួន១​ ​មិន​ទទួលការ​សន្មតិ​ខ្លួន​ ​ជា​អ្នក​ប្រដៅ​ភិក្ខុនី១​ ​ទុកជា​សង្ឃ​បាន​សន្មត​ហើយ​ ​ក៏​មិន​ប្រដៅ​ភិក្ខុនី១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​។​
 [​២១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​គឺ​ភិក្ខុ​ដែល​សង្ឃ​បាន​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ចំពោះ​អាបត្តិ​ណា​ ​មិន​ឲ្យ​ត្រូវអាបត្តិ​នោះ​ទៀត១​ ​ឬ​អាបត្តិ​ដទៃ​ ​ប្រហែល​អាបត្តិ​នោះ១​ ​ឬ​អាបត្តិ​ដែល​ធ្ងន់ជាង​អាបត្តិ​នោះ១​ ​មិន​តិះដៀល​កម្ម១​ ​មិន​តិះដៀល​ពួក
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 636797921879667082
ទៅកាន់ទំព័រ៖