ព្រះត្រៃបិដក ភាគ ០៩

 [​២២០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​គឺ​ភិក្ខុ​មិន​ចោទ​ភិក្ខុ​ជា​បកត​ត្ត​ ​ដោយ​សីលវិបត្តិ១​ ​មិន​ចោទ​ដោយ​អាចារ​វិបត្តិ១​ ​មិន​ចោទ​ដោយ​ទិដ្ឋិ​វិបត្តិ១​ ​មិន​ចោទ​ដោយ​អាជីវ​វិបត្តិ១​ ​មិន​បំបែកពួក​ភិក្ខុ​ ​(​ឲ្យ​បែក​)​ចាក​ភិក្ខុ​ទាំងឡាយ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​។​
 [​២២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​គឺ​ភិក្ខុ​មិន​ទ្រទ្រង់​ទង់ជ័យ​របស់​គ្រហស្ថ១​ ​មិន​ទ្រទ្រង់​ទង់ជ័យ​របស់​តិរ្ថិយ១​ ​មិន​សេពគប់​នឹង​ពួក​តិរ្ថិយ១​ ​សេពគប់​នឹង​ពួក​ភិក្ខុ១​ ​សិក្សា​សិក្ខា​របស់​ភិក្ខុ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិនឃើញ​អាបត្តិ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​។​
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 636797922604018512
ទៅកាន់ទំព័រ៖