ព្រះត្រៃបិដក ភាគ ០៩
នឹងពួកភិក្ខុផងគ្នា១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ភិក្ខុដែលប្រកបដោយអង្គ៨នេះឯង។
ចប់វត្តមានចំនួន៤៣ ដែលសង្ឃត្រូវរម្ងាប់ក្នុងឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។
[២២៤] ម្នាលភិក្ខុទាំងឡាយ ឯឧក្ខេបនីយកម្មនោះ សង្ឃត្រូវរម្ងាប់យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឆន្នភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទា ភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលី និយាយយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំព្រះករុណា សង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។ ត្រូវសូមជាគំរប់ពីរដងផង។ ត្រូវសូមជាគំរប់បីដងផង។ ភិក្ខុដែលឆ្លាស ប្រតិពល ត្រូវប្រកាសសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ
ID: 636797923311098955
ទៅកាន់ទំព័រ៖