ព្រះត្រៃបិដក ភាគ ០៩
[១៥] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្មជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលមិនលើកអាបត្តិឡើងសិន ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។
ចប់ តជ្ជនីយកម្មមានចំនួន១២ក្នុងអធម្មកម្ម
[១៦] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្មជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិនយផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ គឺកម្មដែលធ្វើក្នុងទីចំពោះមុខ១ កម្មដែលធ្វើដោយការសាកសួរ១ កម្មដែលធ្វើតាមពាក្យប្តេជ្ញា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។
[១៧] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើតាមអាបត្តិ១ កម្មដែលធ្វើដោយអាបត្តិជាទេសនាគាមិនី១
ID: 636797432564225822
ទៅកាន់ទំព័រ៖