ព្រះត្រៃបិដក ភាគ ០៩

 [​២៣៥​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​ធ្វើ​ដោយ​អាបត្តិ​ ​ដែល​សំដែង​ហើយ១​ ​កម្ម​ដែល​ធ្វើមិនត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើជា​ពួក១​។​បេ​។​
 [​២៣៦​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​មិនបាន​ចោទ​ ​ហើយ​ស្រាប់តែ​ធ្វើ១​ ​កម្ម​ដែល​ធ្វើមិនត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើជា​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ប្រកបដោយ​អង្គ៣នេះឯង​។​បេ​។​
 [​២៣៧​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​មិនបាន​រំលឹក​ ​ហើយ​ស្រាប់តែ​ធ្វើ១​ ​កម្ម​ដែល​ធ្វើមិនត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើជា​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ប្រកបដោយ​អង្គ៣នេះឯង​។​បេ​។​
 [​២៣៨​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​មិនបាន​លើក​អាបត្តិ​ឡើង​ ​ហើយ​ស្រាប់តែ​ធ្វើ១​ ​កម្ម​ដែល​ធ្វើមិនត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើជា​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ ​ជា​កម្ម​មិន​ប្រកបដោយ​ធម៌​ផង​ ​ជា​កម្ម​មិន​ប្រកបដោយ​វិន័យ​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​អាក្រក់​ផង​ ​ប្រកបដោយ​អង្គ៣នេះឯង​។​

​ចប់​អធម្មកម្ម​ ​មាន​ចំនួន១២​ ​ក្នុង​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​។​

ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636797926034244710
ទៅកាន់ទំព័រ៖