ព្រះត្រៃបិដក ភាគ ០៩
កម្មដែលធ្វើដោយអទេសិតាបត្តិ១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។
[១៨] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលចោទហើយទើបធ្វើ១ កម្មដែលរំលឹកហើយទើបធ្វើ១ កម្មដែលលើកអាបត្តិឡើងហើយទើបធ្វើ១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។
[១៩] ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្មជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្មដែលធ្វើចំពោះមុខ១ កម្មដែលធ្វើតាមធម៌១ កម្មដែលធ្វើដោយការព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ តជ្ជនីយកម្ម ជាធម្មកម្មផង ជាវិនយកម្មផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។
ID: 636797432945958493
ទៅកាន់ទំព័រ៖