ព្រះត្រៃបិដក ភាគ ០៩
[២៤៩] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលរំលឹកហើយ ទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ប្រកបដោយអង្គ៣នេះឯង។បេ។
[២៥០] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលលើកអាបត្តិឡើងហើយ ទើបធ្វើ១ កម្មដែលធ្វើត្រូវតាមធម៌១ កម្មដែលធ្វើ ដោយសេចក្តីព្រមព្រៀងគ្នា១ ម្នាលភិក្ខុទាំងឡាយ ឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ជាកម្មប្រកបដោយធម៌ផង ជាកម្មប្រកបដោយវិន័យផង ជាកម្មដែលរម្ងាប់ដោយល្អផង ប្រកបដោយអង្គ៣នេះឯង។
ចប់ធម្មកម្ម មានចំនួន១២ ក្នុងឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិ។
[២៥១] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៣ គឺភិក្ខុបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណក្នុងសង្ឃ១ ល្ងង់ មិនឆ្លាស មានអាបត្តិច្រើន មិនមានការកំណត់អាបត្តិ១ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរ១
ID: 636797927667638135
ទៅកាន់ទំព័រ៖