ព្រះត្រៃបិដក ភាគ ០៩

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣នេះឯង​។​
 [​២៥២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣ដទៃទៀត​ ​គឺ​ភិក្ខុ​មាន​សីលវិបត្តិ​ ​ក្នុង​អធិសីល១​ ​ភិក្ខុ​មាន​អាចារ​វិបត្តិ​ ​ក្នុង​អជ្ឈាចារ១​ ​ភិក្ខុ​មាន​ទិដ្ឋិ​វិបត្តិ​ ​ក្នុង​អតិ​ទិដ្ឋិ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣នេះឯង​។​
 [​២៥៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣ដទៃទៀត​ ​គឺ​ភិក្ខុ​ពោល​តិះដៀល​ព្រះពុទ្ធ១​ ​ពោល​តិះដៀល​ព្រះធម៌១​ ​ពោល​តិះដៀល​ព្រះសង្ឃ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣នេះឯង​។​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636797928226420095
ទៅកាន់ទំព័រ៖