ព្រះត្រៃបិដក ភាគ ០៩

 [​២៥៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ ​ដល់​ភិក្ខុ៣ពួក​ ​គឺ​ភិក្ខុ​អ្នកបង្កហេតុ​ ​បង្កជម្លោះ​ ​បង្ក​វិវាទ​ ​បង្ក​តិរច្ឆានកថា​ ​បង្ក​អធិករណ​ក្នុង​សង្ឃ​ពួក១​ ​ល្ងង់​ ​មិន​ឆ្លាស​ ​មាន​អាបត្តិ​ច្រើន​ ​មិន​មានការ​កំណត់​អាបត្តិ​ពួក១​ ​នៅ​ច្រឡូកច្រឡំ​ ​ដោយ​គ្រហស្ថ​ ​ដោយ​ការ​ច្រឡូកច្រឡំ​មិន​សមគួរ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ ​ដល់​ភិក្ខុ៣ពួក​នេះឯង​។​
 [​២៥៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ ​ដល់​ភិក្ខុ៣ពួក​ដទៃទៀត​ ​គឺ​ភិក្ខុ​វិបត្តិ​ចាក​សីល​ ​ក្នុង​អធិសីល​ពួក១​ ​វិបត្តិ​ចាក​អាចារ​ ​ក្នុង​អជ្ឈាចារ​ពួក១​ ​វិបត្តិ​ចាក​ទិដ្ឋិ​ ​ក្នុង​អតិ​ទិដ្ឋិ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ ​ដល់​ភិក្ខុ៣ពួក​នេះឯង​។​
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 636797928558649098
ទៅកាន់ទំព័រ៖