ព្រះត្រៃបិដក ភាគ ០៩

ឬ​អាបត្តិ​ឯទៀត​ ​ប្រហែល​នឹង​អាបត្តិ​នោះ​ ​ឬ​អាបត្តិ​ដែល​ធ្ងន់ជាង​អាបត្តិ​នោះ​ ​មិន​ត្រូវ​តិះដៀល​កម្ម​ ​មិន​ត្រូវ​តិះដៀល​ពួក​ភិក្ខុ​ដែល​ធ្វើ​កម្ម​ ​មិន​ត្រូវ​ត្រេកអរ​នឹង​ការសំពះ​ ​ការ​ក្រោក​ទទួល​ ​ការ​ធ្វើ​អញ្ជលី​កម្ម​ ​សាមីចិកម្ម​ ​ការ​នាំ​អាសន​មក​ឲ្យ​ ​ការ​នាំ​ទីដេក​មក​ឲ្យ​ ​ទឹក​លាង​ជើង​ ​តាំង​ទ្រជើង​ ​វត្ថុ​សម្រាប់​ជូត​ជើង​ ​ការ​ទទួល​បាត្រ​និង​ចីវរ​ ​ការ​ដុសក្អែល​ខ្នង​ ​ក្នុង​វេលា​ងូតទឹក​ ​របស់​ភិក្ខុ​ជា​បកត​ត្ត​ ​មិន​ត្រូវ​ចោទ​ភិក្ខុ​ ​ជា​បកត​ត្ត​ ​ដោយ​សីលវិបត្តិ​ ​មិន​ត្រូវ​ចោទ​ ​ដោយ​អាចារ​វិបត្តិ​ ​មិន​ត្រូវ​ចោទ​ ​ដោយ​ទិដ្ឋិ​វិបត្តិ​ ​មិន​ត្រូវ​ចោទ​ ​ដោយ​អាជីវ​វិបត្តិ​ ​មិន​ត្រូវ​បំបែកពួក​ភិក្ខុ​ ​(​ឲ្យ​បែក​)​ ​ចាក​ភិក្ខុ​ផងគ្នា​ ​មិន​ត្រូវ​ទ្រទ្រង់​ទង់ជ័យ​ ​របស់​គ្រហស្ថ​ ​មិន​ត្រូវ​ទ្រទ្រង់​ទង់ជ័យ​របស់​តិរ្ថិយ​ ​មិន​ត្រូវ​សេពគប់​នឹង​តិរ្ថិយ​ ​ត្រូវតែ​គប់​រក​ពួក​ភិក្ខុ​ ​ត្រូវតែ​សិក្សា​សិក្ខា​ ​របស់​ភិក្ខុ​ ​មិន​ត្រូវ​នៅក្នុង​អាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ​ ​មិន​ត្រូវ​នៅក្នុង​ទី​មិនមែន​ជា​អាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ​ ​មិន​ត្រូវ​នៅក្នុង​អាវាស​ ​ឬ​ទី​មិនមែន​ជា​អាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ​ ​ជាមួយនឹង​ភិក្ខុ​ជា​បកត​ត្ត​ ​បើ​ឃើញ​ភិក្ខុ​ជា​បកត​ត្ត​មក​ហើយ​ ​ត្រូវតែ​ក្រោក​ឡើង​ចាក​អាសនៈ​ ​មិន​ត្រូវ​រុករាន​ភិក្ខុ​ ​ជា​បកត​ត្ត​ ​ខាងក្នុង​ ​ឬ​ខាងក្រៅ​ ​(​វិហារ​)​ ​មិន​ត្រូវ​ហាម​ឧបោសថ​ ​មិន​ត្រូវ​ហាម​បវារណា​ ​ដល់​ភិក្ខុ​ ​
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 636797929210766396
ទៅកាន់ទំព័រ៖