ព្រះត្រៃបិដក ភាគ ០៩

ជា​បកត​ត្ត​ ​មិន​ត្រូវ​ធ្វើជា​អ្នកមាន​មាត់ពាក្យ​ ​(​ក្នុង​អធិករណ​នោះ​)​ ​មិន​ត្រូវ​ទទួល​នាទី​ ​ជាធំ​ក្នុង​វត្ត​ ​មិន​ត្រូវឲ្យ​ធ្វើ​ឱកាស​ ​(​ដើម្បី​ចោទ​)​ ​មិន​ត្រូវ​ចោទ​គេ​ ​មិន​ត្រូវ​រំលឹក​គេ​ ​មិន​ត្រូវ​ញុះញង់​ពួក​ភិក្ខុ​ ​(​ឲ្យ​ឈ្លោះ​)​ ​នឹង​ពួក​ភិក្ខុ​ផងគ្នា​។​

​ចប់​វត្ត៤៣​ ​ក្នុង​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​។​


 ​[​២៥៨​]​ ​គ្រានោះ​ ​សង្ឃ​បាន​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​គឺ​មិន​ឲ្យ​បរិភោគ​រួម​ ​ជាមួយនឹង​សង្ឃ​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ ​ដល់​ឆ​ន្ន​ភិក្ខុ​។​ ​ឆ​ន្ន​ភិក្ខុ​នោះ​ ​លុះ​ត្រូវ​សង្ឃ​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ហើយ​ ​ក៏​ចេញ​អំពី​អាវាស​នោះ​ ​ទៅកាន់​អាវាស​ឯទៀត​។​ ​ពួក​ភិក្ខុ​ ​ក្នុង​អាវាស​នោះ​ ​ក៏​មិន​ថ្វាយបង្គំ​ ​មិន​ក្រោក​ទទួល​ ​មិន​ធ្វើ​អញ្ជលី​កម្ម​ ​មិន​ធ្វើ​សាមីចិកម្ម​ ​មិន​ធ្វើ​សក្ការ​ ​មិន​គោរព​ ​មិនរាប់​អាន​ ​មិន​បូជា​ឡើយ​។​ ​ឆ​ន្ន​ភិក្ខុ​នោះ​ ​កាលដែល​ពួក​ភិក្ខុ​ ​មិន​ធ្វើ​សក្ការ​ ​មិន​គោរព​ ​មិនរាប់​អាន​ ​មិន​បូជា​ ​គ្មាន​នរណា​ធ្វើ​សក្ការ​ហើយ​ ​ក៏​ចេញ​អំពី​អាវាស​នោះ​ ​ទៅកាន់​អាវាស​ដទៃ​។​ ​ពួក​ភិក្ខុ​ក្នុង​អាវាស​នោះ​ ​ក៏​មិន​ថ្វាយបង្គំ​ ​មិន​ក្រោក​ទទួល​ ​មិន​ធ្វើ​អញ្ជលិកម្ម​ ​មិន​ធ្វើ​សាមីចិកម្ម​ ​មិន​ធ្វើ​សក្ការ​ ​មិន​គោរព​ ​មិនរាប់​អាន​ ​មិន​បូជា​ទៀត​ដែរ​។​ ​ឆ​ន្ន​ភិក្ខុ​នោះ​ ​កាលបើ​ពួក​ភិក្ខុ​មិន​ធ្វើ​សក្ការ​ ​មិន​គោរព​ ​មិនរាប់​អាន​ ​មិន​បូជា​ ​គ្មាន​នរណា​ធ្វើ​សក្ការ​ហើយ​ ​ក៏​ចេញ​អំពី​អាវាស​នោះ​ ​ទៅកាន់​អាវាស​ដទៃទៀត​។​ ​ពួក​ភិក្ខុ​ក្នុង​អាវាស​នោះ​ ​ក៏​មិន​ថ្វាយបង្គំ​ ​មិន​ក្រោក​ទទួល​ ​មិន​ធ្វើ​អញ្ជលិកម្ម​ ​មិន​ធ្វើ​
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 636797929563156552
ទៅកាន់ទំព័រ៖