ព្រះត្រៃបិដក ភាគ ០៩

សាមីចិកម្ម​ ​មិន​ធ្វើ​សក្ការ​ ​មិន​គោរព​ ​មិនរាប់​អាន​ ​មិន​បូជា​ដែរ​។​ ​ឆ​ន្ន​ភិក្ខុ​នោះ​ ​កាលដែល​ពួក​ភិក្ខុ​ ​មិន​ធ្វើ​សក្ការ​ ​មិន​គោរព​ ​មិនរាប់​អាន​ ​មិន​បូជា​ ​គ្មាន​នរណា​ធ្វើ​សក្ការ​ហើយ​ ​ក៏​ត្រឡប់​មក​ក្រុង​កោ​សម្ពី​វិញ​។​ ​ឆ​ន្ន​ភិក្ខុ​ ​ក៏​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​រលាស់ខ្លួន​ ​ចេញ​ចាក​កម្ម​ ​ហើយ​ចូល​ទៅ​រក​ភិក្ខុ​ទាំងឡាយ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​ដែល​សង្ឃ​បាន​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ហើយ​ ​ក៏បាន​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​និង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​រលាស់ខ្លួន​ ​ចេញ​ចាក​កម្ម​ ​តើ​ខ្ញុំ​គប្បី​ប្រតិបត្តិ​ ​ដូចម្តេច​ទៀត​។​ ​ពួក​ភិក្ខុ​នោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​សង្ឃ​ចូរ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ ​ដល់​ឆ​ន្ន​ភិក្ខុ​ចុះ​។​
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636797929847162796
ទៅកាន់ទំព័រ៖