ព្រះត្រៃបិដក ភាគ ០៩

 [​២៦២​]​ ​អង្គ៥ដទៃទៀត​។​បេ​។​ ​គឺ​ភិក្ខុ​ត្រេកអរ​នឹង​ការ​នាំ​ទីដេក​មក​ឲ្យ១​ ​ទឹក​សម្រាប់​លាង​ជើង១​ ​តាំង​សម្រាប់​ទ្រជើង​ ​វត្ថុ​សម្រាប់​ជូត​ជើង១​ ​ការ​ទទួល​បាត្រ​ ​និង​ចីវរ១​ ​ការ​ដុស​ខ្នង​ ​ក្នុង​វេលា​ងូតទឹក១​ ​របស់​ភិក្ខុ​ជា​បកត​ត្ត​។​បេ​។​
 [​២៦៣​]​ ​អង្គ៥ដទៃទៀត​។​បេ​។​ ​គឺ​ភិក្ខុ​ចោទ​ភិក្ខុ​ជា​បកត​ត្ត​ ​ដោយ​សីលវិបត្តិ១​ ​ចោទ​ដោយ​អាចារ​វិបត្តិ១​ ​ចោទ​ដោយ​ទិដ្ឋិ​វិបត្តិ១​ ​ចោទ​ដោយ​អាជីវ​វិបត្តិ១​ ​បំបែកពួក​ភិក្ខុ​ ​(​ឲ្យ​បែក​ចាក​)​ពួក​ភិក្ខុ​ផងគ្នា១​។​បេ​។​
 ​[​២៦៤​]​ ​អង្គ៥ដទៃទៀត​។​បេ​។​ ​គឺ​ភិក្ខុ​ទ្រទ្រង់​ទង់ជ័យ​របស់​គ្រហស្ថ១​ ​ទ្រទ្រង់​ទង់ជ័យ​របស់​តិរ្ថិយ១​ ​សេពគប់​នឹង​ពួក​តិរ្ថិយ១​ ​មិន​សេពគប់​ពួក​ភិក្ខុ១​ ​មិន​សិក្សា​សិក្ខា​របស់​ភិក្ខុ១​។​បេ​។​ ​
 [​២៦៥​]​ ​អង្គ៥ដទៃទៀត​។​បេ​។​ ​គឺ​ភិក្ខុ​នៅក្នុង​អាវាស​ ​ដែល​មាន​ដំបូល​មួយ១​ ​នៅក្នុង​ទី​មិនមែន​អាវាស​ ​ដែល​មាន​ដំបូល​មួយ១​ ​នៅក្នុង​អាវាស​ ​ឬ​ទី​មិនមែន​អាវាស​ ​ដែល​មាន​ដំបូល​មួយ​ ​ជាមួយនឹង​ភិក្ខុ​ជា​បកត​ត្ត១​ ​ឃើញ​ភិក្ខុ​ជា​បកត​ត្ត​ហើយ​ ​មិន​ក្រោក​ចាក​អាសន១​ ​រុករាន​ភិក្ខុ​ជា​បកត​ត្ត​ ​
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 636797930526341643
ទៅកាន់ទំព័រ៖