ព្រះត្រៃបិដក ភាគ ០៩

ខាងក្នុង​ ​ឬ​ខាងក្រៅ​ ​(​វិហារ​)​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះ​ទេ​។​
 [​២៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៨​ ​គឺ​ភិក្ខុ​ឃាត់​ឧបោសថ​ ​ដល់​ភិក្ខុ​ជា​បកត​ត្ត១​ ​ឃាត់​បវារណា១​ ​ជា​អ្នកមាន​មាត់ពាក្យ​ ​(​ក្នុង​អធិករណ​នោះ​)​១​ ​ទទួល​នាទី​ជាធំ​ក្នុង​វត្ត១​ ​ឲ្យ​ធ្វើ​ឱកាស​ ​(​ដើម្បី​ចោទ​)​១​ ​ចោទ​គេ១​ ​រំលឹក​គេ១​ ​ប្រកប​ពួក​ភិក្ខុ​ ​(​ឲ្យ​ឈ្លោះ​)​ ​នឹង​ពួក​ភិក្ខុ​ផងគ្នា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៨នេះ​ទេ​។​

​ចប់​វត្ត៤៣​ ​ដែល​សង្ឃ​មិន​ត្រូវ​រម្ងាប់​ក្នុង​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​។​


 ​[​២៦៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​គឺ​ភិក្ខុ​មិន​ឲ្យ​ឧបសម្បទា១​ ​មិន​ឲ្យ​និស្ស័យ១​ ​មិន​ឲ្យ​សាមណេរ​បម្រើ​ខ្លួន១​ ​មិន​ទទួល​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636797930940025304
ទៅកាន់ទំព័រ៖